កម្ពុជា។

គម្រោងអភិបាលកិច្ចដីធ្លីតំបន់មេគង្គ (MRLG) នៅក្នុងប្រទេសកម្ពុជាផ្តោតលើផ្នែកសំខាន់ៗចំនួនពីរ៖ ការទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី និងធនធានធម្មជាតិតាមបែបប្រពៃណីរបស់សហគមន៍ Customary Tenure (CT) និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ Responsible Agricultural Investment (RAI)។

ចង្កោមលំហូរការងាររួមសម្រាប់ការទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី និងធនធានធម្មជាតិតាមបែបប្រពៃណីរបស់សហគមន៍ (The CT workstream) មានគោលបំណងចងក្រងឯកសារកាន់កាប់ដីធ្លីតាមបែបប្រពៃណី និងឧបករណ៍កត់ត្រាផែនទីការប្រើប្រាស់ធនធានរបស់សហគមន៍ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើការងារអភិរក្សជីវចម្រុះ និងអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយសហគមន៍តំបន់ការពារធម្មជាតិ (CPA) និងសហគមន៍ជនជាតិដើមភាគតិច។ The CT workstream ពង្រឹងសិទ្ធិអំណាចដល់សហគមន៍ទាំងនោះ ដើម្បីចូលរួមយ៉ាងសកម្មក្នុងដំណើរការសំខាន់ៗ ដូចជាការកំណត់តំបន់នៅក្នុងតំបន់ការពារធម្មជាតិ ការចុះបញ្ជីដីរដ្ឋ ការរៀបចំគម្រោងREDD+ សំណើរបង្កើតCPA ការគ្រប់គ្រងធនធានសហគមន៍ និងការដោះស្រាយជម្លោះក្នុងសហគមន៍។

The CT workstream គាំទ្រដល់ការធ្វើផែនការគ្រប់គ្រងCPA ក្នុងការកំណត់ឱកាសសេដ្ឋកិច្ច រួមទាំងការចូលរួមរបស់សហគមន៍ជាមួយវិស័យឯកជន ដើម្បីធានានូវការអនុវត្តការការពារសុវត្ថិភាពសហគមន៍ក្នុងគម្រោងREDD+ ប្រកបដោយសមធម៌ និងតម្លាភាព និងយន្តការចែករំលែកអត្ថប្រយោជន៍សម្រាប់សហគមន៍។

MRLG ក៏គាំទ្រដល់ការអភិវឌ្ឍ និងការពិនិត្យឡើងវិញក្របខ័ណ្ឌគតិយុត្តដែលពាក់ព័ន្ធ ដោយផ្តោតលើការពិនិត្យឡើងវិញនូវគោលការណ៍ណែនាំCPA គោលការណ៍ណែនាំស្តីពីការកាន់កាប់អាស្រ័យផលដីធ្លីនិងធនធានធម្មជាតិតាមបែបប្រពៃណីរបស់សហគមន៍ និងយន្តការចែករំលែកអត្ថប្រយោជន៍របស់គម្រោងREDD+។ គម្រោងនេះផ្តោតសំខាន់លើការកសាងសមត្ថភាពសម្រាប់មេដឹកនាំទាំងបុរស និងស្ត្រីនៃសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ជនជាតិដើមភាគតិច ការលើកកម្ពស់សមភាពយេនឌ័រ

ចង្កោម លំហូរការងាររួមសម្រាប់ការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ (The RAI workstream) ជាផែនការអាទិភាពរបស់គម្រោងMRLGក្នុងដំណាក់កាលទី៣ ផ្តោតលើការពង្រឹងកាតព្វកិច្ចកិច្ចសន្យា និងការលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន និងផលិតករខ្នាតតូចក្រោមច្បាប់ស្តីពីកិច្ចសន្យាសហគមន៍កសិកម្មនាពេលអនាគត ដើម្បីធានានូវតម្លាភាព និងកិច្ចសន្យាផ្លូវការរវាងកសិករខ្នាតតូច និងក្រុមហ៊ុនកសិពាណិជ្ជកម្ម។ គម្រោងនេះគាំទ្រដល់ការសន្ទនាអំពីគោលនយោបាយ និងការពិគ្រោះយោបល់ជាសាធារណៈអំពីគោលនយោបាយដែលចូលរួមដោយវិស័យឯកជន និងសហគមន៍កសិកម្មពាក់ព័ន្ធ បង្កើតគោលការណ៍ណែនាំសម្រាប់ការដោះស្រាយជម្លោះ និងយន្តការសារទុក្ខសម្រាប់កសិកម្មតាមកិច្ចសន្យា។ គម្រោងនេះក៏ផ្តោតលើការកសាងសមត្ថភាព សហគមន៍កសិកម្ម រួមទាំងអ្នកដឹកនាំសហគមន៍ជាស្ត្រី និងក្រុមហ៊ុនកសិពាណិជ្ជកម្មឯកជន ដើម្បីគ្រប់គ្រងកសិកម្មតាមកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់ជម្លោះ។

[Partner Icons]

[Partner Icons]

[Country Thumbnails]

Scroll to Top