

នៅក្នុងដំណាក់កាលទី៣ MRLGបន្តផ្តល់អាទិភាពដល់ការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់តាមបែបប្រពៃណីរបស់សហគមន៍មូលដ្ឋាន និងអ្នកកាន់កាប់ខ្នាតតូចនៅក្នុងតំបន់មេគង្គ។ គម្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធសំខាន់ៗទាំងថ្នាក់តំបន់ និងថ្នាក់ជាតិ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ MRLGសហការជាមួយសម្ព័ន្ធភាពCTប្រចាំតំបន់(RCA) ដើម្បីជំរុញការសិក្សាស្រាវជ្រាវ ការតស៊ូមតិ និងការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីការកាន់កាប់អាស្រ័យផលតបស់សហគមន៍តាមបែបប្រពៃណីនៅក្នុងតំបន់ព្រៃឈើ ដែលអនុម័តដោយ លេខាធិការដ្ឋានអាស៊ាន ដោយមានការគាំទ្រពីគម្រោងក្នុងដំណាក់កាលទី២។ នៅថ្នាក់ជាតិ MRLG សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាអាទិភាពជាក់លាក់ និងបញ្ហាប្រឈមនានាដែលសហគមន៍មូលដ្ឋានក្នុងប្រទេសនីមួយៗជួបប្រទះ។ កិច្ចខិតខំនេះរួមបញ្ចូលទាំងការធ្វើការស្រាវជ្រាវ ការតស៊ូមតិសម្រាប់កំណែទម្រង់ច្បាប់ និងគោលនយោបាយ និងការបង្កើតឧបករណ៍អនុវត្តជាក់ស្តែងសម្រាប់ការទទួលស្គាល់សិទ្ធិកាន់កាប់តាមបែបប្រពៃណី។ សមភាពយេនឌ័រ និងការចូលរួមសហគមន៍នៅតែជាចំណុចស្នូលនៃគំនិតផ្តួចផ្តើមទាំងអស់នេះ។ នៅក្នុងប្រទេសកម្ពុជា MRLG ផ្តោតលើការកែសម្រួលច្បាប់តំបន់ការពារធម្មជាតិ ខណៈនៅប្រទេសឡាវកិច្ចខិតខំប្រឹងប្រែងត្រូវបានតម្រង់ឆ្ពោះទៅការកាន់កាប់ព្រៃឈើជាផ្លូវការ។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានជម្លោះ និងអស្ថិរភាពនយោបាយ MRLG គាំទ្រសិទ្ធិដីធ្លី និងការអនុវត្តជាលក្ខណៈប្រពៃណីរបស់សហគមន៍មូលដ្ឋាន។ តាមរយៈសកម្មភាពគោលដៅទាំងនេះក្នុងដំណាក់កាលទី៣ MRLGមានគោលបំណងធានានូវសិទ្ធិដីធ្លី និងលើកកម្ពស់សុខុមាលភាពរបស់កសិករខ្នាតតូច និងសហគមន៍មូលដ្ឋាននៅទូទាំងតំបន់មេគង្គ។